ពេលនោះ ប្រជាជនអ៊ីស្រាអែលជម្រាបលោកសាំយូអែលថា៖ «បើនរណាហ៊ានពោលថា ព្រះបាទសូលមិនត្រូវសោយរាជ្យលើពួកយើងទេនោះ សូមប្រគល់ពួកគេមក យើងខ្ញុំនឹងយកទៅសម្លាប់ចោល»។ ប៉ុន្តែ ព្រះបាទសូលមានរាជឱង្ការថា៖ «ថ្ងៃនេះមិនត្រូវសម្លាប់នរណាម្នាក់ឡើយ ព្រោះជាថ្ងៃដែលព្រះអម្ចាស់សង្គ្រោះជនជាតិអ៊ីស្រាអែល»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «មក៍ យើងនាំគ្នាទៅគីលកាល់ ដើម្បីប្រកាសតែងតាំងស្ដេចសាជាថ្មី»។ ប្រជាជនទាំងមូលនាំគ្នាទៅគីលកាល់ នៅទីនោះ គេបានអភិសេកព្រះបាទសូល ជាព្រះមហាក្សត្រ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចថ្វាយយញ្ញបូជាមេត្រីភាពចំពោះព្រះអម្ចាស់។ ព្រះបាទសូល និងប្រជាជនអ៊ីស្រាអែលទាំងអស់ នាំគ្នាធ្វើបុណ្យយ៉ាងអធិកអធម។
អាន ១ សាំយូអែល 11
ស្ដាប់នូវ ១ សាំយូអែល 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 11:12-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ