១ ពេត្រុស 2:21-23

១ ពេត្រុស 2:21-23 គខប

ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​មក ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​ព្រះ‌គ្រិស្ត*​ក៏​បាន​រង‌ទុក្ខ​លំបាក សម្រាប់​បងប្អូន ទុក​ជា​គំរូ​ឲ្យ បងប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ឡើយ ។ ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះអង្គ ក៏​ព្រះអង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ ព្រះអង្គ​បាន​រង‌ទុក្ខ​លំបាក តែ​ព្រះអង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ ព្រះអង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជា‌ម្ចាស់ ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។