១ ពេត្រុស 2:20-24

១ ពេត្រុស 2:20-24 គខប

ប្រសិន​បើ​បងប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ បងប្អូន​គ្មាន​កិត្តិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​បាន​ប្រព្រឹត្ត​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រណី‌សន្ដោស​ដល់​បងប្អូន។ ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​មក ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​ព្រះ‌គ្រិស្ត*​ក៏​បាន​រង‌ទុក្ខ​លំបាក សម្រាប់​បងប្អូន ទុក​ជា​គំរូ​ឲ្យ បងប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ឡើយ ។ ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះអង្គ ក៏​ព្រះអង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ ព្រះអង្គ​បាន​រង‌ទុក្ខ​លំបាក តែ​ព្រះអង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ ព្រះអង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជា‌ម្ចាស់ ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។ ព្រះ‌គ្រិស្ត*​បាន​ផ្ទុក​បាប*​របស់​យើង ក្នុង​ព្រះ‌កាយ​របស់​ព្រះអង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។ បងប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​ព្រះអង្គ

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 2:20-24