១ ពេត្រុស 2:1-3

១ ពេត្រុស 2:1-3 គខប

ហេតុ​នេះ ចូរ​បងប្អូន​លះ‌បង់​ការ​អាក្រក់​គ្រប់​យ៉ាង លះ‌បង់​ល្បិច​កិច្ចកល​ទាំង​ប៉ុន្មាន ការ​លាក់​ពុត ចិត្ត​ច្រណែន‌ឈ្នានីស និង​ការ​និយាយ​ដើម​គេ​គ្រប់​យ៉ាង​នោះ​ចោល​ទៅ! ចូរ​ប្រាថ្នា​ចង់​បាន​ព្រះ‌បន្ទូល ដូច​ទារក​ដែល​ទើប​នឹង​កើត​ប្រាថ្នា​ចង់​បាន​ទឹក​ដោះ​សុទ្ធ ដើម្បី​ឲ្យ​បងប្អូន​បាន​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌បន្ទូល​នេះ និង​ទទួល​ការ​សង្គ្រោះ បើ​បងប្អូន​ពិត​ជា​ បាន​ក្រេប​ជញ្ជក់​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​មែន​នោះ!