១ ពេត្រុស 1:1-2

១ ពេត្រុស 1:1-2 គខប

ខ្ញុំ ពេត្រុស ជា​សាវ័ក*​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត សូម​ជម្រាប​មក​បងប្អូន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស ហើយ​ដែល​បែក‌ខ្ញែក​គ្នា​ទៅ​រស់​ជា​អាណិក‌ជន នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូ‌នា។ ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា បាន​ជ្រើស​រើស​បងប្អូន តាម​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក​ពី​មុន​មក ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បងប្អូន​ឲ្យ​វិសុទ្ធ* ដើម្បី​ឲ្យ​បងប្អូន​ស្ដាប់​បង្គាប់​ព្រះ‌យេស៊ូ‌គ្រិស្ត* និង​ឲ្យ​ព្រះអង្គ​ប្រោះ​ព្រះ‌លោហិត​របស់​ព្រះអង្គ​លើ​បងប្អូន។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 1:1-2