១ ពង្សាវតារក្សត្រ 8:41-43

១ ពង្សាវតារក្សត្រ 8:41-43 គខប

ម្យ៉ាង​ទៀត ប្រសិន​បើ​ជន​បរទេស​ដែល​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ មក​ពី​ស្រុក​ឆ្ងាយ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះអង្គ (ដ្បិត​ព្រះ‌នាម​ដ៏​ឧត្ដុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះអង្គ នឹង​ល្បី​ខ្ចរ‌ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា) ប្រសិន​បើ​ជន​បរទេស​នោះ​មក​អង្វរ​ព្រះអង្គ ក្នុង​ព្រះ‌ដំណាក់​នេះ សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ប្រោស​ប្រទាន​តាម​សំណូម‌ពរ​ទាំង​ប៉ុន្មាន ដែល​ជន‌បរទេស​នោះ​ទូល​សូម​ពី​ព្រះអង្គ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែនដី​ស្គាល់​ព្រះ‌នាម​របស់​ព្រះអង្គ ហើយ​គោរព​កោតខ្លាច​ព្រះអង្គ ដូច​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ​មែន។