នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។ ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី បានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ លើសស្ដេចមុនៗទៅទៀត។ ស្ដេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺទ្រង់បានរៀបអភិសេកជាមួយព្រះនាងយេសិបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្ដេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។ ស្ដេចសង់អាសនៈមួយថ្វាយព្រះបាល ក្នុងវិហាររបស់ព្រះបាលដែលស្ដេចបានសង់នៅក្រុងសាម៉ារី។ ព្រះបាទអហាប់ក៏បានសង់បង្គោលព្រះអាសេរ៉ា ហើយប្រព្រឹត្តអំពើអាក្រក់លើសពីស្ដេចអ៊ីស្រាអែលមុនៗ បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ។ នៅជំនាន់នោះ លោកហ៊ីអែលជាអ្នកស្រុកបេតអែល សង់កំពែងក្រុងយេរីខូឡើងវិញ។ កាលគាត់ចាក់គ្រឹះ នោះអប៊ីរ៉ាមជាកូនប្រុសច្បងក៏ស្លាប់ ហើយកាលគាត់ដាក់ទ្វារក្រុងឡើង នោះសេគូបជាកូនប្រុសពៅក៏ស្លាប់ដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកយ៉ូស្វេជាកូនរបស់លោកនូន។
អាន ១ ពង្សាវតារក្សត្រ 16
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 16:29-34
13 ថ្ងៃ។
សៀវភៅរបស់ស្ដេចបន្តដំណើររឿងអំពីរបៀបដែលរាជាណាចក្រអ៊ីស្រាអែលបានរីកចម្រើននៅក្រោមព្រះបាទដាវីឌ និងសាឡូម៉ូន ប៉ុន្តែនៅទីបំផុតបានបែកខ្ញែក។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ សិក្សាសំឡេង ១៧ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ