ព្រះបាទយេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីគង់នៅទីនោះ។ បន្ទាប់មក ស្ដេចបានចេញពីស៊ីគែមទៅសង់ក្រុងពេនួល។ ព្រះបាទយេរ៉ូបោមរិះគិតថា៖ «យោងតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់រាជវង្សព្រះបាទដាវីឌមិនខាន។ ប្រសិនបើប្រជាជនរបស់ខ្ញុំនៅតែទៅថ្វាយយញ្ញបូជាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករេហូបោម ជាស្ដេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករេហូបោម ជាស្ដេចស្រុកយូដាមិនខាន»។ ស្ដេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រាអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ ស្ដេចតម្កល់រូបគោមួយនៅបេតអែល និងមួយទៀតនៅក្រុងដាន់។ ស្ដេចបាននាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។ ព្រះបាទយេរ៉ូបោមសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ រួចជ្រើសរើសមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពួកលេវី ឲ្យធ្វើជាបូជាចារ្យ*។ ព្រះបាទយេរ៉ូបោមបានកំណត់យកថ្ងៃទីដប់ប្រាំនៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្ដេចយាងទៅថ្វាយយញ្ញបូជានៅលើអាសនៈ។ ស្ដេចបានប្រព្រឹត្តរបៀបនេះនៅបេតអែលដែរ គឺថ្វាយយញ្ញបូជាចំពោះរូបគោដែលស្ដេចបានធ្វើ ព្រមទាំងយកបូជាចារ្យដែលស្ដេចតែងតាំង សម្រាប់បម្រើការងារនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ឲ្យមកបម្រើការនៅបេតអែលផង។ នៅថ្ងៃទីដប់ប្រាំនៃខែប្រាំបី ជាថ្ងៃដែលស្ដេចកំណត់ខ្លួនឯង ទ្រង់យាងទៅអាសនៈដែលទ្រង់បានសង់នៅបេតអែល ដើម្បីប្រារព្ធពិធីបុណ្យ ជាមួយប្រជាជនអ៊ីស្រាអែល។ ក្នុងឱកាសនោះ ស្ដេចឡើងទៅដុតគ្រឿងក្រអូបនៅលើអាសនៈ។
អាន ១ ពង្សាវតារក្សត្រ 12
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 12:25-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ