១ យ៉ូហាន ពាក្យលំនាំ
ពាក្យលំនាំ
ជាយូរឆ្នាំក្រោយព្រះយេស៊ូចូលទិវង្គត មានកើតវិបត្តិមួយយ៉ាងធំក្នុងចំណោមអ្នកជឿ គឺគ្រិស្តបរិស័ទខ្លះដែលស្ទាត់ជំនាញខាងទស្សនវិជ្ជាក្រិក អួតខ្លួនថាគេអាច «ស្គាល់» និង«ឃើញ» ព្រះជាម្ចាស់បានដោយប្រាជ្ញា និងតាមការត្រិះរិះរបស់ខ្លួន។ ពួកគេអួតទៀតថា ខ្លួនគេគ្មានជាប់បាបទាល់តែសោះ ជាពិសេសទៅទៀត អ្នកទាំងនោះមិនជឿថាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ទេ ហើយក៏មិនជឿថាព្រះអង្គជាមនុស្សធម្មតាដែរ។ គេនឹកស្មានថា ព្រះវិញ្ញាណរបស់ព្រះបុត្រាបានយាងចូលក្នុងរូបបុរសម្នាក់ឈ្មោះយេស៊ូ នៅពេលលោកយ៉ូហានបាទីស្ដធ្វើពិធីជ្រមុជទឹកឲ្យ ពួកគេស្មានទៀតថា ព្រះវិញ្ញាណរបស់ព្រះបុត្រាបានយាងចេញទៅវិញ នៅពេលព្រះយេស៊ូរងទុក្ខលំបាក។
គោលបំណងៈ
លោកយ៉ូហានសរសេរលិខិតបីច្បាប់នេះ នៅចុងសតវត្សរ៍ទី១ ដើម្បីប្រៀនប្រដៅគ្រិស្តបរិស័ទទាំងឡាយឲ្យកាន់ជំនឿត្រឹមត្រូវ កុំចាញ់បោកពួកអ្នកដែលផ្សាយទ្រឹស្ដីផ្ដេសផ្ដាសទាំងនោះឡើយ។ លោកបានបញ្ជាក់យ៉ាងច្បាស់អំពីមាគ៌ាដ៏ពិតប្រាកដ គឺថា អ្នកណាមានចិត្តស្រឡាញ់ចំពោះអ្នកផងទាំងពួង អ្នកនោះហើយដែលស្គាល់ និងឃើញព្រះជាម្ចាស់!។
លិខិតទីពីរ និងទីបី ជាលិខិតខ្លីៗផ្ញើទៅក្រុមគ្រិស្តបរិស័ទមួយ និងគ្រិស្តបរិស័ទម្នាក់ឈ្មោះកៃយុស។
គម្រោងគម្ពីរយ៉ូហានទី១:
• សេចក្ដីផ្ដើម ១.១-៤
• ពន្លឺ និងភាពងងឹត ១.៥-២.២៩
• បុត្ររបស់ព្រះជាម្ចាស់ និងកូនចៅរបស់មារសាតាំង ៣.១-២៤
• សេចក្ដីពិត និងគ្រូក្លែងក្លាយ ៤.១-៦
• សេចក្ដីស្រឡាញ់ ៤.៧-២១
• ជ័យជម្នះរបស់ជំនឿ ៥.១-២១
គម្រោងគម្ពីរយ៉ូហានទី២:
• សេចក្ដីផ្ដើម ១-៣
• សេចក្ដីស្រឡាញ់រវាងបងប្អូន ៤-៦
• គ្រូក្លែងក្លាយ ៧-១១
• អវសានកថា ១២-១៣
គម្រោងគម្ពីរយ៉ូហានទី៣:
• សេចក្ដីផ្ដើម ១-៤
• ភក្ដីភាពរបស់លោកកៃយុស ៥-៨
• ឌីអូត្រែប និងដេមេទ្រាស ៩-១២
• អវសានកថា ១៣-១៥
ទើបបានជ្រើសរើសហើយ៖
១ យ៉ូហាន ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: