ព្រះបន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ (ដ្បិតជីវិតនេះបានលេចមកឲ្យយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ចដែលបែរទៅរក ព្រះបិតា និងលេចមកឲ្យយើងឃើញ)។ យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឲ្យបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ។ យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ត* ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្ដីពិតទេ។
អាន ១ យ៉ូហាន 1
ស្ដាប់នូវ ១ យ៉ូហាន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ យ៉ូហាន 1:1-6
25 ថ្ងៃ
មិនមានមូលដ្ឋានកណ្តាលនៅក្នុងសំបុត្រទីមួយនេះពី John - ទាំងយើងជ្រើសរើសពន្លឺឬភាពងងឹត, ការពិតទៅកុហក, ស្រឡាញ់ឬស្អប់; យើងឱបក្រសោបមួយ ឬមួយទៀត ដូចជាយើងជឿ ឬបដិសេធព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ យ៉ូហានទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ