១ យ៉ូហាន 1:1-4

១ យ៉ូហាន 1:1-4 គខប

ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត គង់​នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​ព្រះ‌បន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់ (ដ្បិត​ជីវិត នេះ​បាន​លេច​មក​ឲ្យ​យើង​ឃើញ ហើយ​យើង​សូម​ផ្ដល់​សក្ខីភាព និង​សូម​ជូន​ដំណឹង​មក​បងប្អូន អំពី​ជីវិត​អស់‌កល្ប​ជានិច្ចដែល​បែរ​ទៅ​រក ព្រះ‌បិតា និង​លេច​មក​ឲ្យ​យើង​ឃើញ)។ យើង​សូម​ជូន​ដំណឹង​អំពី​ព្រះ‌បន្ទូល​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​ដល់​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង រីឯ​យើង​វិញ យើង​ក៏​រួម​រស់​ជា​មួយ​ព្រះ‌បិតា និង​ជា​មួយ​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ យើង​សរសេរ​សេចក្ដី​ទាំង​នេះ​មក​ជូន​បងប្អូន ដើម្បី​ឲ្យ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 1:1-4

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ