១ កូរិនថូស 8:5-6

១ កូរិនថូស 8:5-6 គខប

ទោះ​បី​មាន​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ជា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី​ក៏​ដោយ (ដ្បិត​គេ​ជឿ​ថា ព្រះ​ក៏​មាន​ច្រើន ម្ចាស់​ក៏​មាន​ច្រើន) ក៏​យើង​ជឿ​ថា មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ ព្រះអង្គ​ជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​មក ហើយ​យើង​មាន​ជីវិត​រស់​សម្រាប់​ព្រះអង្គ។ យើង​ជឿ​ទៀត​ថា មាន​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ត*។ អ្វីៗ​សព្វ​សារពើ​កើត​មក​ដោយ‌សារ​ព្រះអង្គ ហើយ​យើង​មាន​ជីវិត​រស់​ក៏​ដោយ‌សារ​ព្រះអង្គ​ដែរ។