១ កូរិនថូស 6:12-13

១ កូរិនថូស 6:12-13 គខប

ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​ឡើយ។ អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សម្រាប់​ចម្អែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​ចំណី​អាហារ»។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សម្រាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ទេ គឺ​សម្រាប់​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​ក៏​ជា​ម្ចាស់​លើ​រូប​កាយ​ដែរ។