១ កូរិនថូស 5
5
អំពីការប្រាសចាកសីលធម៌
1 #
ទក. ២២.៣០
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។ 2ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្តអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។ 3ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។ 4ពេលបងប្អូនរួមប្រជុំគ្នាក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយឫទ្ធានុភាពរបស់ព្រះអង្គក៏ស្ថិតនៅជាមួយដែរ 5ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារ*សាតាំង ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃព្រះអម្ចាស់យាងមក។
6 #
កាឡ. ៥.៩
បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ “មេតែបន្តិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន!”។ 7#នក. ១២.៥សូមបងប្អូនជម្រះខ្លួនឲ្យបរិសុទ្ធ*ផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រិស្តធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លង*#៥.៧ ក្នុងឱកាសបុណ្យចម្លង ជនជាតិអ៊ីស្រាអែលនាំគ្នាសម្អាតផ្ទះរបស់ខ្លួន ដោយយកមេម្សៅចាស់ទៅបោះចោល ហើយបរិភោគនំប៉័ងឥតមេ (ក្នុងអត្ថបទនេះ មេម្សៅជានិមិត្តរូបនៃអំពើអាក្រក់ និងការរលួយ ឬសេចក្ដីស្លាប់។ ផ្ទុយទៅវិញ នំប៉័ងឥតមេជានិមិត្តរូបនៃភាពបរិសុទ្ធ)។ បន្ទាប់មក គេសម្លាប់កូនចៀមធ្វើយញ្ញបូជា ដើម្បីអរព្រះគុណព្រះជាម្ចាស់ដែលបាននាំគេចាកចេញពីស្រុកអេស៊ីប និងប្រោសប្រទានឲ្យគេមានសេរីភាព។ ចំពោះគ្រិស្តបរិស័ទវិញ បុណ្យចម្លងជាពិធីបុណ្យរំឭកពីព្រះគ្រិស្ត ដែលជាកូនចៀមរបស់ព្រះជាម្ចាស់ (យ៉ូហាន ១.២៩) សោយទិវង្គតលើឈើឆ្កាង ជាយញ្ញបូជាលោះបាបមនុស្សលោកយើង និងនាំយើងចូលទៅកាន់ជីវិតរបស់ព្រះអង្គ។ រួចស្រេចទៅហើយ។ 8#នក. ១៣.៧; ទក. ១៦.៣ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំប៉័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំប៉័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។
9ក្នុងសំបុត្ររបស់ខ្ញុំ#៥.៩ ប្រហែលជាសំបុត្រដែលលោកប៉ូលសរសេរមកមុនលិខិតកូរិនថូសទីមួយនេះទៅទៀត ប៉ុន្តែ សំបុត្រនោះមិនបានគង់វង្សមកដល់សព្វថ្ងៃឡើយ។ ខ្ញុំបានសរសេរមកជម្រាបបងប្អូនថា កុំទាក់ទងនឹងអ្នកដែលប្រព្រឹត្តកាមគុណថោកទាប#៥.៩ ជួនយើងប្រែពាក្យនេះថា សហាយស្មន់ (កិច្ចការ ១៥.២០)។ ឲ្យសោះ។ 10ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅទៅលើអ្នកដែលប្រព្រឹត្តកាមគុណថោកទាបទួទៅក្នុងលោកនេះ ឬសំដៅទៅលើអ្នកលោភលន់ចង់បានទ្រព្យគេ អ្នកប្លន់យកទ្រព្យគេ ឬអ្នកថ្វាយបង្គំព្រះក្លែងក្លាយនោះឡើយ បើដូច្នេះមានតែចាកចេញពីលោកនេះ! 11ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាគ្រិស្តបរិស័ទ ហើយបែរជាប្រព្រឹត្តកាមគុណថោកទាប មានចិត្តលោភលន់ចង់បានទ្រព្យគេ ថ្វាយបង្គំព្រះក្លែងក្លាយ ជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួមជាមួយជនប្រភេទនេះឡើយ។ 12#ទក. ១៣.៥, ១៧.៧ (LXX)ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំនុំទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង! 13ចំពោះអ្នកដែលនៅខាងក្រៅ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសគេ រីឯបងប្អូនវិញ «ត្រូវដកមនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នាទៅ»។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.