១ កូរិនថូស 11:20-22

១ កូរិនថូស 11:20-22 គខប

ពេល​បងប្អូន​ប្រជុំ​គ្នា បងប្អូន​មិន​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់*​ទេ ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។ តើ​បងប្អូន​គ្មាន​ផ្ទះ​សំបែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បងប្អូន​ប្រមាថ​មាក់​ងាយ​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស? តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បងប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បងប្អូន​ឬ? ទេ ខ្ញុំ​ពុំ​អាច​សរសើរ​បងប្អូន​ក្នុង​រឿង​នេះ​បាន​ទេ!។