១ របាក្សត្រ 5
5
កុលសម្ព័ន្ធរូបេន
1 #
លប. ៣៥.២២, ៤៩.៣-៤ នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល -លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេន ជាកូនច្បងបានទេ។ 2#លប. ៤៩.៨-១០រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្ដេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលកើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែល#៥.២ គម្ពីរលោកុប្បត្តិពុំបានបញ្ជាក់យ៉ាងលំអិតថា សិទ្ធិជាកូនច្បងបានទៅលើលោកយ៉ូសែបទេ។ ប៉ុន្តែ កូនចៅរបស់លោកយ៉ូសែប ត្រូវរាប់ជាកុលសម្ព័ន្ធពីរ ហើយទទួលទឹកដីជាមត៌កពីរចំណែកដែរ។ តាមគម្ពីរទុតិយកថា ២១.១៧មានតែកូនច្បងប៉ុណ្ណោះដែលទទួលកេរមត៌កពីឪពុក ពីរដងច្រើនជាងកូនឯទៀតៗ។។
3កូនរបស់លោករូបេន#៥.៣ សូមប្រៀបធៀប លប ៤៦.៩; ជគ ២៦.៥-៦។ ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។
4 #
២ពង្ស. ១៥.២៩
រីឯកូនចៅរបស់លោកយ៉ូអែលមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: គឺសេម៉ា-យ៉ា កុក ស៊ីម៉ាយ 5មីកា រីអាយ៉ា បាល 6និងបេរ៉ា ដែលត្រូវព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី នាំទៅជាឈ្លើយ#៥.៦ សូមអាន ២ ពង្សាវតារក្សត្រ ១៥.២៩, ១៦.៧។។ លោកបេរ៉ាជាមេដឹកនាំកុលសម្ព័ន្ធរូបេន។ 7បងប្អូនរបស់គាត់មានឈ្មោះក្នុងបញ្ជីរាយនាម តាមអំបូរ តាមវង្សត្រកូលដូចតទៅ: អ្នកទីមួយគឺលោកយីអែល បន្ទាប់មក លោកសាការី 8លោកបេឡាជាកូនរបស់លោកអសាស ជាចៅរបស់លោកសេម៉ា និងជាចៅទួតរបស់លោកយ៉ូអែល។
កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ ដែលគិតចាប់ពីក្រុងអារ៉ូអ៊ើរ រហូតដល់ក្រុងនេបូ និងបាល-មេយ៉ូន។ 9នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអឺប្រាត រហូតដល់វាលរហោស្ថាន ដ្បិតគេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។ 10នៅរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូល។
កុលសម្ព័ន្ធកាដ
11ពូជពង្សរបស់លោកកាដ#៥.១១ សូមប្រៀបធៀប ជគ ២៦.១៥-១៧។ រស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលកា។ 12លោកយ៉ូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។ 13បងប្អូនពួកគេប្រាំពីរនាក់ទៀតមានឈ្មោះតាមក្រុមគ្រួសារដូចតទៅ: គឺ មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ។ 14អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអប៊ីហែល។ លោកអប៊ីហែលជាកូនរបស់លោកហ៊ូរី លោកហ៊ូរីជាកូនរបស់លោកយ៉ារ៉ូអា លោកយ៉ារ៉ូអាជាកូនរបស់លោកកាឡាដ លោកកាឡាដជាកូនរបស់លោកមីកែល លោកមីកែលជាកូនរបស់លោកយេស៊ីសាយ លោកយេស៊ីសាយជាកូនរបស់លោកយ៉ាដោ លោកយ៉ាដោ ជាកូនរបស់លោកប៊ូស។ 15លោកអហ៊ីជាកូនរបស់លោកអ័បឌាល និងជាចៅរបស់លោកគូនី ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។ 16អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។ 17អ្នកទាំងនោះមានឈ្មោះក្នុងបញ្ជីជំរឿនប្រជាជន នៅរជ្ជកាលព្រះបាទយ៉ូថាម ជាស្ដេចស្រុកយូដា និងរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែល។
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត
18កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល មានទាហានចំនួន៤៤ ៧៦០នាក់ ដែលអាចចេញទៅធ្វើសឹកសង្គ្រាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចម្បាំង។ 19ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេធើរ ណាភីស និងណូដាប់។ 20នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។ 21ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមានអូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និងលា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។ 22ខ្មាំងសត្រូវក៏ខាតបង់ជីវិតមនុស្សជាច្រើននាក់ដែរ ដ្បិតចម្បាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។
កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅត្រើយខាងកើតទន្លេយ័រដាន់
23កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ និងភ្នំហ៊ើរម៉ូន ហើយពួកគេកើនចំនួនឡើងជាច្រើន។ 24រីឯមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេមានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានល្បីឈ្មោះ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។
25ក៏ប៉ុន្តែ ពួកគេពុំបានស្មោះត្រង់នឹងព្រះនៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជាតិសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះ គឺជាតិសាសន៍ដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។ 26#២ពង្ស. ១៥.១៩, ២៩, ១៧.៦ហេតុនេះ ព្រះរបស់ជនជាតិអ៊ីស្រាអែលបានបណ្ដាលចិត្តព្រះបាទពូល និងព្រះបាទទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលេស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: