១ របាក្សត្រ 27:23-24

១ របាក្សត្រ 27:23-24 គខប

ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​រាប់​ចំនួន​អស់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ម្ភៃ​ឆ្នាំ​ទេ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចាប់​ផ្ដើម​ជំរឿន​ប្រជា‌ជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ៊ីស្រា‌អែល ព្រោះ​តែ​ការ​នេះ។ ដូច្នេះ ចំនួន​សរុប​របស់​ប្រជា‌ជន ពុំ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ឡើយ។