San Mateo 9:13

San Mateo 9:13 MIXE

Nú̶kxku̶x y u̶xpu̶jkku̶x neby je̱'e̱ Dios ñaky du'un wyimbu̶dzu̶myu̶ñ: “U̶u̶ch je̱' ndzojkypy ko je̱'e̱ pa'a''ayo'on mmu̶dajtku̶xu̶ch, y ka'p jye̱'e̱ju̶ch ko je̱'e̱ windzu̶gu̶'u̶ñ ju̶yujk myejku̶xu̶ch.” U̶u̶ch ka'p u̶u̶ch je̱' tu̶ nnimiñ je̱'e̱ ja'ay mu̶dyiibu̶ ka'p pyokymyu̶u̶du̶chu̶ñ ajku̶xy. Je̱'e̱ pokyjya'ay u̶u̶ch tu̶ nnimiñ.

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង San Mateo 9:13

ហេតុអ្វីបានជាព្រះយេស៊ូវយាងមកលើផែនដី? San Mateo 9:13 New Testament in Mixe of Mazatlán

ហេតុអ្វីបានជាព្រះយេស៊ូវយាងមកលើផែនដី?

5 ថ្ងៃ

មនុស្សជាច្រើននៅលើពិភពលោកជឿលើព្រះ ឬលើអំណាចដ៏ខ្ពស់ណាមួយ។ ប៉ុន្តែនៅក្នុងជីវិតជារឿយៗ តែងតែព្រួយបារម្ភ ច្របូកច្របល់ និងការខកចិត្ត។ ប្រសិនបើជាមានព្រះពិតមែន ហើយមានអំណាច ហេតុអ្វីបាននៅតែមានការឈឺចាប់ជាច្រើន? ហេតុអ្វីបានជាមិនងាយមានសន្តិភាព? តាមព្រះគម្ពីរ ព្រះមិនបាននៅស្ងៀមឡើយ។ ចាប់តាំងពីមានពេលវេលាមក ព្រះអង្គបានបង្ហាញអង្គទ្រង់ដល់មនុស្សយើង។ ព្រះទ្រង់មិនបាននៅឆ្ងាយពីយើងឡើយ។ ព្រះចង់ឲ្យមនុស្សស្គាល់ទ្រង់ មិនត្រឹមតែតាមរយៈធម្មជាតិ ហោរា ឬតាមរយៈសៀវភៅសាសនានោះទេ គឺតាមរយៈម្នាក់តែមួយគត់ គឺព្រះយេស៊ូវ។ គ្រីស្ទានជឿថា ព្រះយេស៊ូវមិនត្រឹមតែជាហោរា ឬគ្រូតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រះបុត្រារបស់ព្រះ ដែលបានបញ្ជូនមកលើផែនដីនេះ។ បុណ្យណូអែល​(គ្រីស្មាស) គឺជាការអបអរសាទរកំណើតរបស់ទ្រង់ ហើយហេតុអ្វីបានជាទ្រង់យាងមក? ប្រសិនបើការយាងមករបស់ទ្រង់ នាំមកនៅសេចក្តីសុខសាន្ត ហេតុអ្វីបានជាពិភពលោកនេះនៅតែច្របូកច្របល់? តើព្រះអង្គពាក់ព័ន្ធអ្វីជាមួយនឹងជីវិតរបស់អ្នកសព្វថ្ងៃនេះ? ការសិក្សាព្រះគម្ពីររយៈពេលប្រាំថ្ងៃនេះ នឹងជួយឲ្យយើងស្វែងរកចម្លើយនៅលើសំណួរទាំងនេះក្នុងព្រះគម្ពីរ។ អ្នកមិនចាំបាច់ជាគ្រីស្ទាន ដើម្បីចូលរួមសិក្សានេះទេ។ គោលបំណងនោះគឺ៖ ដើម្បីឲ្យយល់ពីអ្វីដែលព្រះគម្ពីរប្រាប់ថា ហេតុអ្វីបានជាព្រះយេស៊ូវយាងមកលើផែនដី​ ហើយហេតុអ្វីបានជាសំខាន់សម្រាប់យើងសព្វថ្ងៃនេះ។