Romans 4
4
1 តើយើងនឹងនិយាយយ៉ាងដូចម្ដេចអំពីលោកអ័ប្រាហាំដែលជាដូនតារបស់យើងខាងឯសាច់ឈាម?
2 ព្រោះបើលោកអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិរបស់គាត់ នោះគាត់មុខជាមានហេតុផលដើម្បីអួតអាង ប៉ុន្ដែមិនមែននៅចំពោះព្រះជាម្ចាស់ទេ
3 តើបទគម្ពីរចែងយ៉ាងដូចម្ដេចដែរ? បទគម្ពីរចែងថា៖ «លោកអ័ប្រាហាំជឿព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រាប់គាត់ជាសុចរិត ដោយសារជំនឿនោះ»។
4 សម្រាប់អ្នកធ្វើការ រង្វាន់ដែលគេទទួលនោះមិនរាប់ថាជាគុណទេ ផ្ទុយទៅវិញ គឺជាថ្លៃឈ្នួល
5 រីឯអ្នកដែលមិនប្រព្រឹត្ដ តែជឿព្រះអង្គដែលបានរាប់មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ជាសុចរិត នោះព្រះជាម្ចាស់នឹងរាប់គេជាសុចរិតដោយសារជំនឿរបស់គេនោះឯង
6 សូម្បីតែស្ដេចដាវីឌក៏និយាយអំពីព្រះពរសម្រាប់មនុស្សដែលព្រះជាម្ចាស់បានរាប់ជាសុចរិតដោយមិនគិតអំពីការប្រព្រឹត្តិដែរថា៖
7 «មានពរហើយ អស់អ្នកដែលទទួលបានការលើកលែងទោសពីអំពើទុច្ចរិតរបស់ខ្លួន ហើយត្រូវបានគ្របបាំងឲ្យរួចពីបាប
8 មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនប្រកាន់បាបរបស់គេ»។
9 ដូច្នេះ តើព្រះពរនេះសម្រាប់ពួកអ្នកកាត់ស្បែក ឬមួយសម្រាប់ពួកអ្នកមិនកាត់ស្បែកដែរ? ដ្បិតយើងនិយាយថា ព្រះជាម្ចាស់បានរាប់លោកអ័ប្រាហាំជាសុចរិតដោយសារជំនឿរបស់គាត់។
10 តើរាប់ជាសុចរិតយ៉ាងដូចម្ដេច? តើនៅក្រោយពេលកាត់ស្បែក ឬមួយនៅពេលមិនទាន់កាត់ស្បែក? មិនមែននៅក្រោយពេលកាត់ស្បែកទេ គឺនៅពេលមិនទាន់កាត់ស្បែកនៅឡើយ។
11 លោកអ័ប្រាហាំបានទទួលទីសំគាល់នៃការកាត់ស្បែកនេះទុកជាត្រានៃសេចក្ដីសុចរិត ដែលគាត់មានដោយសារជំនឿពេលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យគាត់ត្រលប់ជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានកាត់ស្បែក ហើយឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ
12 ព្រមទាំងឲ្យត្រលប់ជាឪពុករបស់ពួកអ្នកកាត់ស្បែកដែរ គឺមិនត្រឹមតែអ្នកកាត់ស្បែកប៉ុណ្ណោះទេ ថែមទាំងអស់អ្នកដែលដើរតាមលំអាននៃជំនឿរបស់លោកអ័ប្រាហាំដែលជាដូនតារបស់យើង គឺជាជំនឿដែលគាត់មាននៅពេលមិនទាន់កាត់ស្បែកនៅឡើយ។
13 ព្រះបន្ទូលសន្យាសម្រាប់លោកអ័ប្រាហាំ ឬដល់ពូជពង្សរបស់គាត់ដែលថា គាត់នឹងបានផែនដីជាមរតក នោះមិនមែនតាមរយៈគម្ពីរវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ
14 បើពួកអ្នកធ្វើតាមគម្ពីរវិន័យជាអ្នកស្នងមរតក នោះជំនឿត្រលប់ជាគ្មានប្រយោជន៍ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃដែរ។
15 រីឯគម្ពីរវិន័យនាំឲ្យមានសេចក្ដីក្រោធ ដ្បិតកន្លែងណាគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
16 ដូច្នេះហើយ តាមរយៈជំនឿស្របតាមព្រះគុណ ដែលព្រះបន្ទូលសន្យាត្រលប់ជាការពិតសម្រាប់ពូជពង្សទាំងអស់របស់លោកអ័ប្រាហាំ គឺមិនមែនសម្រាប់តែអស់អ្នកធ្វើតាមគម្ពីរវិន័យប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿរបស់លោកអ័ប្រាហាំដែរ ដ្បិតគាត់ជាឪពុករបស់យើងទាំងអស់គ្នា
17 ដូចមានសេចក្ដីចែងទុកថា៖ «យើងបានតាំងអ្នកឲ្យធ្វើជាឪពុករបស់ជនជាតិជាច្រើន»។ គាត់ជាឪពុករបស់យើងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ ដែលគាត់បានជឿ គឺជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់វិញ និងមានបន្ទូលឲ្យអ្វីដែលគ្មានរូបរាងត្រលប់ជាមានរូបរាង។
18 នៅពេលគាត់អស់សង្ឃឹម គាត់បានមានសង្ឃឹមឡើងវិញដោយសារគាត់មានជំនឿ ដូច្នេះហើយ គាត់បានត្រលប់ជាឪពុករបស់ជនជាតិជាច្រើន ស្របតាមសេចក្ដីដែលបានសន្យាថា៖ «ពូជពង្សរបស់អ្នកនឹងបានដូច្នេះ»។
19 ទោះបីរូបកាយរបស់គាត់មានអាយុជិតមួយរយឆ្នាំ ដែលចាត់ទុកដូចជាស្លាប់ ហើយផ្ទៃរបស់សារ៉ាមិនអាចមានកូនក៏ដោយ ក៏ជំនឿរបស់គាត់មិនចុះខ្សោយឡើយ។
20 គាត់មិនបានសង្ស័យលើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ដោយចិត្ដមិនជឿនោះដែរ គឺគាត់កាន់តែមានជំនឿខ្លាំងឡើងថែមទៀត ទាំងថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់
21 ហើយគាត់ជឿប្រាកដថា អ្វីដែលព្រះជាម្ចាស់បានសន្យា ព្រះអង្គក៏អាចធ្វើបានដែរ
22 ហេតុនេះហើយបានជាព្រះជាម្ចាស់រាប់គាត់ជាសុចរិត។
23 សេចក្ដីដែលចែងទុកថា ព្រះជាម្ចាស់បានរាប់គាត់ជាសុចរិត មិនមែនកត់ត្រាទុកសម្រាប់តែគាត់ម្នាក់ទេ
24 គឺសម្រាប់យើងគ្រប់គ្នាដែរ ដែលនឹងត្រូវបានរាប់ជាសុចរិត ជាអ្នកដែលជឿលើព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងឲ្យរស់ពីការសោយទិវង្គតឡើងវិញ
25 ព្រះយេស៊ូត្រូវបានប្រគល់ទៅឲ្យគេសម្លាប់ដោយសារទោសកំហុសរបស់យើង តែព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញ ដើម្បីរាប់យើងជាសុចរិត។
ទើបបានជ្រើសរើសហើយ៖
Romans 4: KCB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: