Matthew 6:16-18

Matthew 6:16-18 KCB

នៅ​ពេល​អ្នក​រាល់គ្នា​តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ឲ្យ​សោះ​ ពួកគេ​បង្ហាញ​ទឹក​មុខ​ស្រពោន​ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​ ពួកគេ​កំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ជា​បា្រកដ​ថា​ ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។​ ដូច្នេះ​នៅ​ពេល​អ្នក​តម​អាហារ​ ចូរ​លុប​លាង​មុខ​ ហើយ​លាប​ប្រេង​លើ​ក្បាល​ចុះ​ ដើម្បី​កុំ​ឲ្យ​អ្នក​បង្ហាញ​ដល់​មនុស្ស​ថា​ អ្នក​កំពុង​តម​អាហារ​ ប៉ុន្ដែ​បង្ហាញ​ដល់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​វិញ​ ហើយ​ព្រះវរបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​

អាន Matthew 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង Matthew 6:16-18

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ