Colossians 2
2
1 ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាដើម្បីអ្នករាល់គ្នា ដើម្បីពួកអ្នកក្រុងឡៅឌីសេ និងដើម្បីពួកមនុស្សទាំងឡាយដែលមិនទាន់បានជួបមុខខ្ញុំនៅឡើយ
2 គឺឲ្យពួកគេទទួលបានការកម្សាន្ដចិត្ដ រួបរួមគ្នានៅក្នុងសេចក្ដីស្រឡាញ់ ហើយមានការយល់ដឹងយ៉ាងជឿជាក់ និងយ៉ាងបរិបូរ ដើម្បីឲ្យពួកគេស្គាល់អាថ៌កំបាំងរបស់ព្រះជាម្ចាស់ដែលជាព្រះគ្រិស្ដ
3 ដ្បិតកំណប់នៃប្រាជ្ញា និងចំណេះដឹងទាំងឡាយបានលាក់ទុកនៅក្នុងព្រះអង្គ។
4 ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យលួងលោមបានឡើយ។
5 ដ្បិតទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក្ដី ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដែលឃើញអ្នករាល់គ្នាមានសណ្ដាប់ធ្នាប់ ទាំងមានជំនឿខ្ជាប់ខ្ជួននៅក្នុងព្រះគ្រិស្ដ។
6 ដូច្នេះ អ្នករាល់គ្នាទទួលព្រះអម្ចាស់យេស៊ូគ្រិស្ដជាយ៉ាងណា ចូររស់នៅក្នុងព្រះអង្គជាយ៉ាងនោះចុះ
7 ហើយចាក់ឫស និងស្អាងឡើងនៅក្នុងព្រះអង្គ ព្រមទាំងមានជំនឿមាំមួនដូចដែលអ្នករាល់គ្នាបានទទួលការបង្រៀនរួចមកហើយ ទាំងអរព្រះគុណឲ្យច្រើនឡើង។
8 ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជាឈ្លើយដោយប្រើទស្សនវិជ្ជា និងពាក្យបញ្ឆោតឥតប្រយោជន៍ដែលស្របតាមទំនៀមទម្លាប់របស់មនុស្ស និងគោលការណ៍បឋមរបស់លោកិយនេះ ដែលមិនស្របតាមព្រះគ្រិស្ដ
9 ដ្បិតគ្រប់ទាំងសេចក្ដីពោរពេញនៃលក្ខណៈរបស់ព្រះជាម្ចាស់ស្ថិតជារូបរាងនៅក្នុងព្រះគ្រិស្ដ
10 ហើយអ្នករាល់គ្នាក៏បានពេញនៅក្នុងព្រះអង្គដែរ ដ្បិតព្រះអង្គជាព្រះសិរលើការគ្រប់គ្រង និងសិទ្ធិអំណាចទាំងអស់
11 ហើយនៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានទទួលការកាត់ស្បែកដែរ គឺមិនមែនជាការកាត់ស្បែកដោយដៃមនុស្សទេ ប៉ុន្ដែជាការកាត់ស្បែកខាងឯព្រះគ្រិស្ដ ដែលជាការដោះរូបកាយខាងសាច់ឈាមចេញ។
12 អ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រិស្ដតាមរយៈពិធីជ្រមុជទឹក ហើយក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរតាមរយៈជំនឿលើអានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ
13 នៅពេលអ្នករាល់គ្នាស្លាប់នៅក្នុងបាប និងការមិនកាត់ស្បែកខាងសាច់ឈាម ព្រះអង្គបានប្រោសអ្នករាល់គ្នាឲ្យមានជីវិតរួមជាមួយព្រះអង្គ ទាំងលើកលែងទោសបាបទាំងអស់របស់យើងផង
14 ហើយព្រះអង្គបានលុបចោលកំណត់ត្រាដែលទាស់នឹងយើង គឺបញ្ញត្ដិទាំងឡាយដែលប្រឆាំងយើង ហើយព្រះអង្គបានដកបញ្ញត្ដិទាំងនោះចេញ ដោយដំភ្ជាប់ទៅនឹងឈើឆ្កាង។
15 ព្រះអង្គបានបំផ្លាញអំណាចនៃការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដោយបំបាក់មុខពួកវានៅទីសាធារណៈ ហើយបានយកឈ្នះពួកវាដោយឈើឆ្កាង។
16 ដូច្នេះ កុំឲ្យអ្នកណាម្នាក់ថ្កោលទោសអ្នករាល់គ្នាអំពីការបរិភោគ ការផឹក ឬអំពីពិធីបុណ្យ បុណ្យចូលខែ និងថ្ងៃសប្ប័ទឡើយ
17 ដ្បិតការទាំងនេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលត្រូវមកប៉ុណ្ណោះ រីឯរូបពិតមាននៅក្នុងព្រះគ្រិស្ដ។
18 ចូរកុំឲ្យអ្នកណាដែលចូលចិត្ដធ្វើពុតបន្ទាបខ្លួន និងថ្វាយបង្គំទេវតាមកបញ្ឆោតអ្នករាល់គ្នាឲ្យបាត់រង្វាន់ឡើយ ពួកគេជាមនុស្សនិយាយស៊កសៀតអំពីអ្វីដែលពួកគេឃើញ ហើយអួតឥតប្រយោជន៍ដោយគំនិតខាងសាច់ឈាមរបស់ពួកគេ
19 ពួកគេមិននៅជាប់នឹងព្រះគ្រិស្ដដែលជាក្បាលទេ គឺដោយសារក្បាលហើយ ទើបរូបកាយទាំងមូលត្រូវបានផ្គត់ផ្គង់ ហើយភ្ជាប់គ្នាដោយសារសន្លាក់ និងសរសៃទាំងឡាយ ទាំងចម្រើនឡើងតាមសេចក្ដីចម្រើនរបស់ព្រះជាម្ចាស់។
20 បើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រិស្ដ ហើយរួចផុតពីគោលការណ៍បឋមរបស់លោកិយនេះមែន ហេតុអ្វីបានជាអ្នករាល់គ្នាហាក់ដូចជារស់នៅក្នុងលោកិយដោយចុះចូលនឹងបញ្ញត្ដិទាំងឡាយ ដូចជា
21 កុំកាន់ កុំភ្លក់ ឬកុំពាល់ដូច្នេះ?
22 បញ្ញត្ដិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីបង្រៀនរបស់មនុស្សដែលសាបសូន្យទៅតាមការប្រើប្រាស់។
23 បញ្ញត្ដិទាំងនោះទំនងដូចជាមានប្រាជ្ញាដោយឲ្យថ្វាយបង្គំស្ម័គ្រចិត្ដ បន្ទាបខ្លួន និងលត់ដំរូបកាយជាដើម ប៉ុន្ដែគ្មានតម្លៃអាចតទល់នឹងចំណង់របស់សាច់ឈាមបានឡើយ។
ទើបបានជ្រើសរើសហើយ៖
Colossians 2: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: