Acts of the Apostles 9:17-18
Acts of the Apostles 9:17-18 KCB
ដូច្នេះ លោកអាណានាសក៏ចាកចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ បន្ទាប់ពីដាក់ដៃលើលោកសុល គាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ» រំពេចនោះមានអ្វីមួយដូចជាស្រកាបានជ្រុះពីភ្នែករបស់លោកសុលមក ហើយគាត់ក៏មើលឃើញវិញ រួចគាត់ក៏ក្រោកឡើងទទួលពិធីជ្រមុជទឹក

