ទំនុកតម្កើង 149
149
ចូរឲ្យវិសុទ្ធជនសរសើរតម្កើងព្រះយេហូវ៉ា
1ហាលេលូយ៉ា!
ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា
ចូរឲ្យមានការសរសើរតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំនៃវិសុទ្ធជន!
2សូមឲ្យអ៊ីស្រាអែលអរសប្បាយក្នុងព្រះសូនបង្កើតរបស់ពួកគេ
សូមឲ្យកូនចៅស៊ីយ៉ូនត្រេកអរក្នុងព្រះមហាក្សត្ររបស់ពួកគេ!
3សូមឲ្យពួកគេសរសើរតម្កើងព្រះនាមរបស់ព្រះអង្គដោយការរាំសប្បាយ
សូមឲ្យពួកគេច្រៀងសរសើរតម្កើងព្រះអង្គដោយក្រាប់ និងពិណហាប!
4ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គនឹងតុបតែងមនុស្សតូចទាបដោយសេចក្ដីសង្គ្រោះ។
5សូមឲ្យវិសុទ្ធជនលោតកញ្ឆេងនៅក្នុងសិរីរុងរឿង
សូមឲ្យពួកគេច្រៀងដោយអំណរនៅលើគ្រែរបស់ខ្លួន!
6សូមឲ្យមានពាក្យសរសើរតម្កើងដ៏ខ្ពស់ដល់ព្រះ នៅក្នុងមាត់របស់ពួកគេ
សូមឲ្យមានដាវមុខពីរនៅក្នុងដៃរបស់ពួកគេ
7ដើម្បីអនុវត្តការសងសឹកដល់ប្រជាជាតិនានា
និងដាក់ទោសជាតិសាសន៍ទាំងឡាយ;
8ដើម្បីចងបណ្ដាស្ដេចរបស់ពួកគេដោយច្រវាក់
និងចងបណ្ដាអភិជនរបស់ពួកគេដោយខ្នោះដែក;
9ដើម្បីអនុវត្តដល់ពួកគេ នូវការកាត់ក្ដីដែលមានកត់ត្រាទុក។
ការនេះជាកិត្តិយសដល់វិសុទ្ធជនទាំងអស់របស់ព្រះអង្គ!។
ហាលេលូយ៉ា!៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 149: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative