រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

ទំនុកតម្កើង 138

138
អរព្រះគុណដល់ព្រះ
បទតម្កើង#138:0 បទតម្កើង―ជាពាក្យជំនួយ។​របស់​ដាវីឌ​។
1ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​អស់ពី​ចិត្ត
ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​នៅមុខ​បណ្ដា​ព្រះ​ដទៃ​!
2ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ
ហើយ​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ
ដ្បិត​ព្រះអង្គ​បាន​លើកតម្កើង​ព្រះនាម​របស់ព្រះអង្គ និង​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យ​ខ្ពស់ជាង​អ្វីៗ​ទាំងអស់​។
3នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ ព្រះអង្គ​បាន​ឆ្លើយ​មក​ទូលបង្គំ​;
ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​ក្លាហាន​ក្នុង​ព្រលឹង ដោយ​កម្លាំង​។
4ព្រះយេហូវ៉ា​អើយ សូមឲ្យ​ស្ដេច​ទាំងអស់​នៅលើ​ផែនដី​អរព្រះគុណ​ដល់​ព្រះអង្គ
ដ្បិត​ពួកគេ​បាន​ឮ​ព្រះបន្ទូល​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​!
5សូមឲ្យ​ពួកគេ​ច្រៀង​អំពី​មាគ៌ា​របស់​ព្រះយេហូវ៉ា
ដ្បិត​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​ធំឧត្ដម​។
6ថ្វីត្បិតតែ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់បំផុត​ក៏ដោយ ប៉ុន្តែ​ព្រះអង្គ​ទត​មើល​មនុស្ស​តូចទាប​;
រីឯ​មនុស្សដែល​លើកខ្លួនឡើង ព្រះអង្គ​ទ្រង់​ស្គាល់​គេ​ពី​ចម្ងាយ​។
7ទោះបីជា​ទូលបង្គំ​ដើរ​នៅកណ្ដាល​ទុក្ខវេទនា​ក៏ដោយ ក៏​ព្រះអង្គ​នឹង​រក្សាជីវិត​ទូលបង្គំ​;
ព្រះអង្គ​នឹង​លូក​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​កំហឹង​របស់​សត្រូវ​ទូលបង្គំ
ហើយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ​។
8ព្រះយេហូវ៉ា​នឹង​បំពេញឲ្យសម្រេច​នូវអ្វីដែល​ទាក់ទងនឹង​ទូលបង្គំ​។
ព្រះយេហូវ៉ា​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​;
សូម​កុំ​បោះបង់ចោល​ស្នាព្រះហស្ត​របស់ព្រះអង្គ​ឡើយ​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 138: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល