សុភាសិត 2:1-5
សុភាសិត 2:1-5 GKHB
កូនរបស់ខ្ញុំអើយ ប្រសិនបើអ្នកទទួលយកពាក្យរបស់ខ្ញុំ ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នក ដើម្បីប្រុងត្រចៀករបស់អ្នកស្ដាប់ប្រាជ្ញា និងដើម្បីផ្ដោតចិត្តរបស់អ្នកលើការយល់ដឹង ពិតមែនហើយ ប្រសិនបើអ្នកហៅរកការយល់ជាក់ ហើយបន្លឺសំឡេងរកការយល់ដឹង ប្រសិនបើអ្នកស្វែងរកវាដូចស្វែងរកប្រាក់ ហើយខំរកវាដូចខំរកកំណប់ នោះអ្នកនឹងយល់ច្បាស់នូវការកោតខ្លាចព្រះយេហូវ៉ា ហើយរកឃើញចំណេះដឹងអំពីព្រះ


