សុភាសិត 16
16
1គម្រោងនៃចិត្តជារបស់មនុស្ស
រីឯចម្លើយនៃអណ្ដាតមកពីព្រះយេហូវ៉ា។
2អស់ទាំងផ្លូវរបស់មនុស្ស បរិសុទ្ធក្នុងភ្នែកខ្លួនឯង
ប៉ុន្តែព្រះយេហូវ៉ាស្ទង់ចិត្តវិញ។
3ចូរផ្ទុកផ្ដាក់កិច្ចការរបស់អ្នកនឹងព្រះយេហូវ៉ាចុះ
នោះគម្រោងរបស់អ្នកនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរ។
4ព្រះយេហូវ៉ាបានបង្កើតរបស់សព្វសារពើដោយមានគោលបំណងសម្រាប់វា
គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបង្កើតសម្រាប់ថ្ងៃនៃមហន្តរាយដែរ។
5អស់អ្នកដែលមានចិត្តឆ្មើងឆ្មៃជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
អ្នកនោះពិតជា#16:5 ពិតជា―ន័យត្រង់គឺ “ដៃ និងដៃ”។មិនរួចទោសឡើយ។
6អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់
ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។
7កាលណាផ្លូវរបស់មនុស្សម្នាក់គាប់ព្រះហឫទ័យព្រះយេហូវ៉ា
សូម្បីតែសត្រូវរបស់អ្នកនោះក៏ព្រះអង្គធ្វើឲ្យនៅសុខសាន្តជាមួយគាត់ដែរ។
8មានរបស់#16:8 របស់―ជាពាក្យជំនួយ។តែបន្តិចដោយសេចក្ដីសុចរិត
ប្រសើរជាងមានផលច្រើនដោយភាពអយុត្តិធម៌។
9ចិត្តរបស់មនុស្សគិតគូរអំពីផ្លូវរបស់ខ្លួន
ប៉ុន្តែព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យជំហានរបស់គេបានស្ថិតស្ថេរ។
10សេចក្ដីសម្រេចរបស់ព្រះនៅលើបបូរមាត់របស់ស្ដេច
មាត់របស់ស្ដេចនឹងមិនប្រព្រឹត្តខុសក្នុងការជំនុំជម្រះឡើយ។
11ជញ្ជីង និងត្រាជូត្រឹមត្រូវមកពីព្រះយេហូវ៉ា
កូនជញ្ជីងទាំងអស់ក្នុងថង់ជាស្នាព្រះហស្តរបស់ព្រះអង្គ។
12ការធ្វើអាក្រក់ ជាទីស្អប់ខ្ពើមដល់ស្ដេច#16:12 ការធ្វើអាក្រក់ ជាទីស្អប់ខ្ពើមដល់ស្ដេច―ឬ “ការដែលស្ដេចធ្វើអាក្រក់ ជាការគួរឲ្យស្អប់ខ្ពើម”។
ដ្បិតបល្ល័ង្កត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌។
13បបូរមាត់នៃសេចក្ដីយុត្តិធម៌ជាទីគាប់ព្រះទ័យដល់ស្ដេច;
ទ្រង់ស្រឡាញ់អ្នកដែលនិយាយទៀងត្រង់។
14សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់
ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។
15ក្នុងពន្លឺនៃព្រះភក្ត្រស្ដេចមានជីវិត
ហើយការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាពពកនាំភ្លៀងចុងរដូវ។
16បានប្រាជ្ញាប្រសើរជាងបានមាសយ៉ាងណាហ្ន៎!
បានការយល់ដឹងប្រសើរជាងប្រាក់ដែលសម្រិតសម្រាំង។
17វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់;
អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។
18មុនសេចក្ដីអន្តរាយ មានអំនួត
មុនការដួលរលំ មានភាពក្រអឺតក្រទមក្នុងវិញ្ញាណ។
19មានចិត្តបន្ទាបខ្លួនជាមួយមនុស្សកម្សត់ដ៏តូចទាប
ប្រសើរជាងចែកជ័យភណ្ឌជាមួយមនុស្សក្រអឺតក្រទម។
20អ្នកដែលយកចិត្តទុកដាក់នឹងព្រះបន្ទូល អ្នកនោះនឹងរកឃើញសេចក្ដីល្អ
ហើយអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា អ្នកនោះមានពរហើយ!
21មនុស្សដែលមានប្រាជ្ញានៅក្នុងចិត្ត ត្រូវបានហៅថាមានការយល់ច្បាស់
ហើយភាពផ្អែមពីរោះនៃបបូរមាត់ បង្កើនសេចក្ដីអប់រំ។
22សុភនិច្ឆ័យជាប្រភពទឹកនៃជីវិតដល់អ្នកដែលមានវា
រីឯការវាយប្រដៅដល់មនុស្សល្ងីល្ងើ ជាភាពល្ងីល្ងើ។
23ចិត្តរបស់មនុស្សមានប្រាជ្ញាបង្គាប់មាត់របស់ខ្លួន
ហើយក៏បង្កើនសេចក្ដីអប់រំដល់បបូរមាត់របស់ខ្លួនដែរ។
24ពាក្យសម្ដីសប្បុរសជាផ្លិតឃ្មុំ ក៏ផ្អែមដល់ព្រលឹង
ហើយជាការប្រោសឲ្យជាដល់ឆ្អឹងផង។
25មានផ្លូវមួយមើលទៅដូចជាត្រឹមត្រូវនៅចំពោះមនុស្ស
ប៉ុន្តែចុងបញ្ចប់របស់វាជាផ្លូវនៃសេចក្ដីស្លាប់។
26ចំណង់អាហាររបស់អ្នកប្រឹងប្រែងធ្វើការ គឺប្រឹងប្រែងធ្វើការសម្រាប់ខ្លួនអ្នកនោះឯង
ដ្បិតមាត់របស់ខ្លួនជំរុញខ្លួនគេ។
27មនុស្សអប្រិយ#16:27 អប្រិយ―ន័យត្រង់គឺ “បេលាល”។បើកកកាយការអាក្រក់
ហើយបបូរមាត់គេប្រៀបដូចជាភ្លើងឆេះរោល។
28មនុស្សនៃសេចក្ដីកំហូចបង្កទំនាស់
ហើយមនុស្សនិយាយអេចអូចបំបែកបំបាក់សម្លាញ់ភ្ងា។
29មនុស្សហិង្សាល្បួងអ្នកជិតខាងរបស់ខ្លួន
ហើយនាំគេទៅក្នុងផ្លូវមិនល្អ។
30អ្នកដែលបើកភ្នែកព្រឹមៗ គឺគិតគូរសេចក្ដីកំហូច;
អ្នកដែលខាំបបូរមាត់ គឺប្រព្រឹត្តការអាក្រក់រួចហើយ។
31សក់ស្កូវជាមកុដដ៏រុងរឿង
គឺរកឃើញនៅក្នុងផ្លូវនៃសេចក្ដីសុចរិត។
32អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ
ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
33ឆ្នោតត្រូវបានបោះទៅលើភ្លៅ
ប៉ុន្តែការសម្រេចទាំងអស់មកពីព្រះយេហូវ៉ា៕
ទើបបានជ្រើសរើសហើយ៖
សុភាសិត 16: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative