ម៉ាថាយ 5:11-12

ម៉ាថាយ 5:11-12 GKHB

“អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ត្មះតិះដៀល បៀតបៀន និង​និយាយ​អាក្រក់​គ្រប់យ៉ាង​ដោយ​ភូតភរ​ទាស់នឹង​អ្នករាល់គ្នា ដោយសារតែ​ខ្ញុំ​។ ចូរ​អរសប្បាយ ហើយ​ត្រេកអរយ៉ាង​ខ្លាំង​ចុះ ពីព្រោះ​រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌​។ ជាការពិត ពួកគេ​បាន​បៀតបៀន​បណ្ដា​ព្យាការី​ដែល​នៅ​មុន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។

អាន ម៉ាថាយ 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 5:11-12

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់ ម៉ាថាយ 5:11-12 ព្រះគម្ពីរខ្មែរសាកល

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

28 ថ្ងៃ។

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។