នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានមកដល់សេផានា ជាកូនគូស៊ី ដែលជាកូនកេដាលា កេដាលាជាកូនអ័ម៉ារា អ័ម៉ារាជាកូនហេសេគា ក្នុងរជ្ជកាលព្រះបាទយ៉ូសៀស ជាព្រះរាជបុត្រារបស់ព្រះបាទអាំម៉ូន ស្តេចស្រុកយូដា។ យើងនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ យើងនឹងរំលីងទាំងមនុស្ស ទាំងសត្វ យើងនឹងរំលីងទាំងសត្វហើរលើអាកាស និងត្រីនៅសមុទ្រ ហើយរំលីងអ្វីៗដែលនាំឲ្យរវាតចិត្ត រួមជាមួយពួកមនុស្សអាក្រក់ យើងនឹងកាត់មនុស្សចេញពីលើផែនដី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ យើងនឹងលូកដៃទៅទាស់នឹងស្រុកយូដា ហើយទាស់នឹងពួកអ្នកនៅ ក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់សំណល់របស់ព្រះបាលចេញពីទីនេះ ព្រមទាំងឈ្មោះពួកសង្ឃដែលបម្រើរូបព្រះ រួមជាមួយពួកសង្ឃ អស់អ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំពលបរិវារនៅលើមេឃ អស់អ្នកដែលថ្វាយបង្គំ ហើយស្បថដល់ព្រះយេហូវ៉ា តែក៏ស្បថដោយព្រះម៉ូឡុកផង អស់អ្នកដែលបានរាថយ លែងដើរតាមព្រះយេហូវ៉ា ជាអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬសួរយោបល់ពីព្រះអង្គសោះ។
អាន សេផានា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 1:1-6
7 ថ្ងៃ
សេផានាបានព្រមានអ៊ីស្រាអែលថា ព្រះនឹងវិនិច្ឆ័យពួកគេ ប៉ុន្តែប្រាប់ពួកគេផងដែរថាទ្រង់ស្រឡាញ់ពួកគេប៉ុណ្ណា ហើយថ្ងៃណាមួយទ្រង់នឹងរីករាយនឹងពួកគេដោយការច្រៀង។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈសេផានា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ