ដោយសង្ឃឹមដល់ជីវិតអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាតាំងពីមុនអស់ទាំងកល្ប លុះនៅពេលកំណត់ ព្រះអង្គបានសម្តែងឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុស ជាកូនពិតក្នុងជំនឿ ដែលយើងមានជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត មកពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង។ ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីរៀបចំកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង គឺជាអ្នកដែលរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានកូនចៅជាអ្នកជឿ ឥតមានអ្នកណាចោទប្រកាន់ថាជាមនុស្សខិលខូច ហើយរឹងចចេស។ ដ្បិតក្នុងឋានៈជាអ្នកមើលខុសត្រូវរបស់ព្រះ អ្នកអភិបាល ត្រូវតែជាមនុស្សដែលរកកន្លែងបន្ទោសមិនបាន មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ គឺអ្នកនោះត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ ហើយសុចរិត បរិសុទ្ធ ចេះគ្រប់គ្រងចិត្ត។ អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។ ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ
អាន ទីតុស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទីតុស 1:2-10
5 ថ្ងៃ
សំបុត្រនេះគឺផ្ញើទៅកាន់គ្រូគង្វាលវ័យក្មេងម្នាក់ដែលរាយបញ្ជី "អ្នកណា-អ្នកណានៅព្រះវិហារ" ប្រឆាំងវប្បធម៌ ហើយពិពណ៌នាអំពីរបៀបដែលមនុស្សគ្រប់ប្រភេទអាចបម្រើ និងស្រឡាញ់គ្នាទៅវិញទៅមក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមទីតុស ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ