ខ្ញុំបានបើកឲ្យស្ងួនសម្លាញ់ខ្ញុំ តែស្ងួនសម្លាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ ក្នុងកាលដែលទ្រង់មានរាជឱអង្ការហៅ នោះខ្ញុំមានចិត្តរំជួល ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ។ ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង ក៏ប្រទះនឹងខ្ញុំ គេវាយខ្ញុំ ហើយធ្វើឲ្យខ្ញុំរបួស ពួករក្សាកំផែង គេកន្ត្រាក់យកស្បៃពីខ្ញុំចេញ។ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា បើឃើញស្ងួនសម្លាញ់ខ្ញុំ នោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថា ខ្ញុំឈឺដោយរោគស្រឡាញ់។ ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសម្លាញ់របស់នាងវិសេសជាងស្ងួនសម្លាញ់ ណាទៀតយ៉ាងណា បានជានាងចាប់ឲ្យយើងស្បថដូច្នេះ តើស្ងួនសម្លាញ់របស់នាងវិសេសជាងស្ងួនសម្លាញ់ ណាទៀតយ៉ាងណាទៅ។ ៙ ស្ងួនសម្លាញ់របស់ខ្ញុំសម្បុរស មានថ្ពាល់ក្រហម ទ្រង់ជាឯកអង្គក្នុងពួកមួយម៉ឺននាក់ ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ ព្រះកេសាទ្រង់អង្កាញ់ ហើយខ្មៅដូចសារិកា ព្រះនេត្ររបស់ព្រះអង្គ ដូចជាព្រាបនៅមាត់ផ្លូវទឹក ដែលលាងដោយទឹកដោះ ហើយដាំក្នុងគ្រោងយ៉ាងសមល្អ ព្រះគណ្ឌៈទ្រង់ដូចជាទីដាំគ្រឿងក្រអូប ដូចជាដំណាំស្មៅមានក្លិនផ្អែម ព្រះរឹមទ្រង់ដូចជាផ្កាកំភ្លឹងដែលស្រក់ទឹកក្រអូប ព្រះហស្តរបស់ព្រះអង្គដូចជាចិញ្ចៀនមាស ដាំដោយត្បូងបេរីល ព្រះកាយទ្រង់ដូចជារចនាភ្លុក លម្អដោយត្បូងកណ្ដៀង ព្រះបាទរបស់ព្រះអង្គដូចជាសសរថ្មកែវ តម្កល់នៅលើជើងមាសនព្វគុណ ឯភាពទ្រង់មានលម្អដូចជាភ្នំល្បាណូន វិសេសដូចជាដើមតាត្រៅ ព្រះឧសទ្រង់ក៏ផ្អែមក្រអូប អើ ទ្រង់គួរស្រឡាញ់ពេញទីហើយ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ នេះហើយជាស្ងួនសម្លាញ់ ហើយជាភឿនជីវិតរបស់ខ្ញុំ។
អាន បទចម្រៀងសាឡូម៉ូន 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀងសាឡូម៉ូន 5:6-16
13 ថ្ងៃ។
ចម្រៀងរបស់សាឡូម៉ូន គឺជាចម្រៀងស្នេហាតូចមួយដែលអបអរសេចក្តីស្រឡាញ់ បំណងប្រាថ្នា និងអាពាហ៍ពិពាហ៍ជាមួយនឹងការប្រៀបធៀបយ៉ាងទូលំទូលាយទៅនឹងរបៀបដែលព្រះបានស្រឡាញ់យើងជាលើកដំបូង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈបទចម្រៀងសាឡូម៉ូន នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ