ខ្ញុំជាផ្កាកុលាបដែលដុះនៅវាលសារ៉ុន ជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ។ ៙ មាសសម្លាញ់អើយ ក្នុងចំណោមពួកកូនស្រីៗ នាងប្រៀបដូចជាកំភ្លឹងដុះនៅកណ្ដាលគុម្ពបន្លា។ ៙ ស្ងួនសម្លាញ់របស់ខ្ញុំ នៅកណ្ដាលពួកកូនប្រុសៗ ប្រៀបដូចជាដើមសារី នៅកណ្ដាលពួកឈើព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់របស់ទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ ក៏មានរសជាតិផ្អែមដល់អណ្ដាតខ្ញុំ ទ្រង់បាននាំខ្ញុំទៅផ្ទះស៊ីលៀង ហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំ គឺជាសេចក្ដីស្រឡាញ់ សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ ហើយចម្រើនកម្លាំងខ្ញុំដោយផ្លែសារីផង ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់ ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំ ហើយព្រះហស្តស្តាំក៏ឱបខ្ញុំ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់នៅវាលធ្វើជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។
អាន បទចម្រៀងសាឡូម៉ូន 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀងសាឡូម៉ូន 2:1-7
13 ថ្ងៃ។
ចម្រៀងរបស់សាឡូម៉ូន គឺជាចម្រៀងស្នេហាតូចមួយដែលអបអរសេចក្តីស្រឡាញ់ បំណងប្រាថ្នា និងអាពាហ៍ពិពាហ៍ជាមួយនឹងការប្រៀបធៀបយ៉ាងទូលំទូលាយទៅនឹងរបៀបដែលព្រះបានស្រឡាញ់យើងជាលើកដំបូង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈបទចម្រៀងសាឡូម៉ូន នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ