ណាអូមីជាម្តាយក្មេកនិយាយទៅនាងថា៖ «កូនអើយ ម្តាយគួររកទីសម្រាកឲ្យកូនហើយ ដើម្បីឲ្យកូនបានសុខសាន្ត លោកលោកបូអូស ដែលកូនបាននៅជាមួយពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ នៅយប់នេះ លោកនឹងរោយស្រូវនៅទីលាន ដូច្នេះ ចូរកូនងូតទឹក រួចលាបគ្រឿងក្រអូប តែងខ្លួនចូលទៅក្នុងទីលាននោះចុះ តែកុំឲ្យលោកស្គាល់កូនឡើយ ទាល់តែលោកបានស៊ីផឹកហើយ។ ដល់ពេលលោកចូលសម្រាន្ត កូនត្រូវចំណាំកន្លែងរបស់លោក រួចចូលទៅបើកផួយពីខាងចុងជើងលោកដេកទៅ នោះលោកនឹងប្រាប់ឲ្យកូនដឹងពីការដែលត្រូវធ្វើដូចម្តេចហើយ»។ នាងរស់និយាយទៅម្តាយថា៖ «ខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលអ្នកម្តាយមានប្រសាសន៍»។
អាន នាងរស់ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងរស់ 3:1-5
7 ថ្ងៃ
នាង នាងរស់ ជារឿងស្នេហាដែលឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង ពិពណ៌នាអំពីទិដ្ឋភាពដ៏វែងឆ្ងាយនៃប្រវត្តិសាស្ត្រ រួមទាំងស្តេចដាវីឌ… និងសូម្បីតែរឿងរ៉ាវរបស់ព្រះយេស៊ូ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមនាងរូថ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ