នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់។ រួចគាត់និយាយទៅនាងរស់ថា៖ «មើល៍! ប្អូនថ្លៃឯងបានត្រឡប់ទៅរកសាសន៍ និងព្រះរបស់គេវិញហើយ ដូច្នេះ ចូរឲ្យកូនវិលទៅតាមប្អូនថ្លៃកូនចុះ»។ ប៉ុន្តែ នាងឆ្លើយថា៖ «សូមកុំបង្ខំឲ្យខ្ញុំទៅចោលអ្នកម្តាយឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយ នឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយ នឹងបានជាព្រះរបស់ខ្ញុំដែរ។ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។ ពេលណាអូមីឃើញថា នាងតាំងចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។ រួចទាំងពីរនាក់ក៏នាំគ្នាទៅដល់បេថ្លេហិម កាលបានចូលទៅក្នុងបេថ្លេហិមហើយ នោះពួកអ្នកស្រុកទាំងអស់គ្នាក៏មានសេចក្ដីរំជួលពីដំណើរគាត់ ដោយពាក្យថា៖ «តើនេះជាណាអូមីមែនឬ?» គាត់ឆ្លើយថា៖ «កុំហៅខ្ញុំថាណាអូមី ឡើយ ត្រូវហៅថាម៉ារ៉ា វិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ព្រះអង្គបានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់។ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំ ឲ្យត្រឡប់វិលមកដោយទទេ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ណាអូមី ជាអ្នកដែលព្រះយេហូវ៉ា បានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បានធ្វើទុក្ខខ្ញុំដូច្នេះ?» គឺយ៉ាងនោះហើយ ដែលណាអូមីបានវិលពីស្រុកម៉ូអាប់មកវិញ មានទាំងនាងរស់ ជាសាសន៍ម៉ូអាប់ កូនប្រសាខ្លួន មកជាមួយផង គេមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូតស្រូវឱក។
អាន នាងរស់ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងរស់ 1:14-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ