នាង​រស់ 1:14-18

នាង​រស់ 1:14-18 គកស១៦

នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាង​រស់​នៅ​ជាប់​នឹង​គាត់។ រួច​គាត់​និយាយ​ទៅ​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​ឯង​បាន​ត្រឡប់​ទៅ​រក​សាសន៍ និង​ព្រះ​របស់​គេ​វិញ​ហើយ ដូច្នេះ ចូរ​ឲ្យ​កូន​វិល​ទៅ​តាម​ប្អូន​ថ្លៃ​កូន​ចុះ»។ ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បង្ខំ​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។ អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង ប្រសិន‌បើ​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី​ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង»។ ពេល​ណា‌អូមី​ឃើញ​ថា នាង​តាំង​ចិត្ត​នឹង​ទៅ​តាម​ដូច្នោះ​ហើយ នោះ​គាត់​ក៏​លែង​និយាយ​ទៅ។

អាន នាង​រស់ 1