រ៉ូម 7:18-20, 22-24

រ៉ូម 7:18-20 គកស១៦

ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ ខ្ញុំ​ធ្វើ​មិន​កើត។ ខ្ញុំ​មិន​ធ្វើ​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ។ ប្រសិន‌បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​បាប​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ​ទេ​តើ។

អាន រ៉ូម 7

រ៉ូម 7:22-24 គកស១៦

ដ្បិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ខ្ញុំ​ត្រេក​អរ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ ប៉ុន្តែ ខ្ញុំ​ឃើញ​មាន​ច្បាប់​មួយ​ទៀត​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​ច្បាំង​នឹង​ច្បាប់​នៃ​គំនិត​របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​នៅ​ក្រោម​ច្បាប់​របស់​បាប ដែល​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ។ ខ្ញុំ​នេះ​ជា​មនុស្ស​វេទនា​ណាស់! តើ​អ្នក​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ​បាន?

អាន រ៉ូម 7

វីដេអូសម្រាប់ រ៉ូម 7:18-20,22-24