ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។ ដូច្នេះ អ្នកណាដែលតាំងខ្លួនប្រឆាំងនឹងអំណាចនោះ ឈ្មោះថាប្រឆាំងនឹងអ្វីដែលព្រះបានតាំងឡើងដែរ ហើយអស់អ្នកដែលប្រឆាំង នោះនឹងត្រូវជាប់ទោស។ ដ្បិតអ្នកប្រព្រឹត្តល្អ មិនត្រូវខ្លាចអ្នកគ្រប់គ្រងឡើយ មានតែអ្នកប្រព្រឹត្តអាក្រក់ប៉ុណ្ណោះដែលត្រូវខ្លាច។ តើអ្នកមិនចង់ខ្លាចអាជ្ញាធរមែនឬ? ដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងសរសើរដល់អ្នកមិនខាន ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជួយឲ្យអ្នកប្រពឹ្រត្តល្អ។ ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកមិនមែនស្ពាយដាវឥតប្រយោជន៍ឡើយ! ព្រោះលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីសម្ដែងសេចក្តីក្រោធរបស់ព្រះអង្គ មកលើអ្នកដែលប្រព្រឹត្តអាក្រក់។ ដូច្នេះ ត្រូវចុះចូល មិនមែនដើម្បីឲ្យរួចផុតពីសេចក្តីក្រោធរបស់ព្រះប៉ុណ្ណោះ គឺដោយព្រោះមនសិការផង។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ព្រោះលោកទាំងនោះជាអ្នកបម្រើរបស់ព្រះ សម្រាប់តែនឹងបំពេញកិច្ចការដូច្នេះឯង។ ដូច្នេះ ចូរបង់ជូនអស់លោកទាំងនោះ តាមអ្វីដែលអ្នកត្រូវបង់ចុះ គឺបង់ពន្ធជូនលោកណាដែលអ្នកត្រូវបង់ បង់អាករដល់លោកណាដែលអ្នកត្រូវបង់ ត្រូវកោតខ្លាចចំពោះលោកណាដែលអ្នកត្រូវកោតខ្លាច ហើយត្រូវគោរពដល់លោកណាដែលអ្នកត្រូវគោរព។
អាន រ៉ូម 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 13:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ