សុភា‌សិត 6:24-29

សុភា‌សិត 6:24-29 គកស១៦

ដើម្បី​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​អា‌ក្រក់ គឺ​ឲ្យ​រួច​ពី​អណ្ដាត​ដ៏​រអិល​របស់​ស្រី​ផិត​ក្បត់។ កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់ ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ ដ្បិត​ថ្លៃ​ឈ្នួល​របស់​ស្រី​ពេស្យា នោះ​ត្រឹម​តែ​នំបុ័ង​មួយ​ចំណិត​ប៉ុណ្ណោះ តែ​ប្រពន្ធ​របស់​អ្នក​ដទៃ​វិញ តែង​ដេញ​ចាប់​យក​ជីវិត​ដ៏​វិសេស។ តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​ទ្រូង ឥត​ឆេះ​ដល់​ខោ​អាវ​ខ្លួន​បាន​ឬ? តើ​នឹង​ដើរ​លើ​រងើក​ភ្លើង ឥត​រលាក​ដល់​ជើង​បាន​ដែរ​ឬ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ។

អាន សុភា‌សិត 6