ភីលីព 4:14-20

ភីលីព 4:14-20 គកស១៦

តែ​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្ដី​កម្សត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។ ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​ពី​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញ​ពី​ស្រុក​ម៉ា‌សេ‌ដូន​មក នោះ​គ្មាន​ក្រុម​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​រឿង​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។ ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សា‌ឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត។ មិន​មែន​ខ្ញុំ​ចង់​តែ​បាន​ជំនួយ​ទេ តែ​ខ្ញុំ​រក​ផល​ប្រយោជន៍​សម្រាប់​អ្នក​រាល់​គ្នា​វិញ។ ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌អង្គ​ទទួល ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។ ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ សូម​ឲ្យ​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង បាន​ប្រកប​ដោយ​សិរី‌ល្អ​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។

អាន ភីលីព 4