ខ្ញុំមានអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែមិនមានឱកាសសម្តែងពីទឹកចិត្តនោះ។ ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទចម្រើនកម្លាំងដល់ខ្ញុំ។ តែដែលអ្នករាល់គ្នាបានជួយដល់សេចក្ដីកម្សត់របស់ខ្ញុំ នោះប្រពៃហើយ។ ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាដឹងហើយថា កាលពីចាប់ផ្តើមប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានក្រុមជំនុំណាបានប្រកបនឹងខ្ញុំ អំពីរឿងប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ។ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងហើយម្តងទៀត។ មិនមែនខ្ញុំចង់តែបានជំនួយទេ តែខ្ញុំរកផលប្រយោជន៍សម្រាប់អ្នករាល់គ្នាវិញ។ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះអង្គទទួល ហើយសព្វព្រះហឫទ័យដែរ។
អាន ភីលីព 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលីព 4:10-18
18 ថ្ងៃ។
នេះ កំណត់សម្គាល់ “អរគុណ” ដល់ប្រជាជនហ្វីលីពីនផ្តល់ឱ្យពួកគេនូវទស្សនវិស័យដ៏រីករាយនៃពេលវេលាដ៏លំបាកដែលពួកគេមាន ហើយលើកទឹកចិត្តពួកគេឱ្យឆ្លងកាត់ពួកគេជាមួយគ្នាដោយបន្ទាបខ្លួន។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈជនជាតិភីលីព ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ