ភីលីព 4:10-13

ភីលីព 4:10-13 គកស១៦

ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជា‌និច្ច​ដែរ តែ​មិន​មាន​ឱកាស​សម្តែង​ពី​ទឹក​ចិត្ត​នោះ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់‌ចិត្ត​ចំពោះ​អ្វី​ដែល​ខ្ញុំ​មាន។ ខ្ញុំ​ធ្លាប់​ទ្រាំ​ក្នុង​ការ​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​គ្រប់​សារពើ​ទាំង​អស់​ហើយ។ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

អាន ភីលីព 4