ភីលីព 2:17-23
ភីលីព 2:17-23 គកស១៦
ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។ ចូរអ្នករាល់គ្នាមានអំណរយ៉ាងនោះ ហើយអរសប្បាយជាមួយខ្ញុំផង។ ខ្ញុំសង្ឃឹមលើព្រះអម្ចាស់យេស៊ូវថា បន្តិចទៀតខ្ញុំនឹងចាត់ធីម៉ូថេមកអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្ត ដោយបានដឹងរឿងពីអ្នករាល់គ្នា។ ដ្បិតគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលខ្វល់ខ្វាយពីសុខទុក្ខរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ។ មនុស្សទាំងអស់ គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូវគ្រីស្ទឡើយ។ តែអ្នករាល់គ្នាស្គាល់កិរិយារបស់គាត់ហើយថា គាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។ ដូច្នេះ កាលណាខ្ញុំបានឃើញថា រឿងខ្ញុំនឹងសម្រេចជាយ៉ាងណានោះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មកភ្លាម


