ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ ការកម្សាន្តចិត្តណាមួយពីសេចក្ដីស្រឡាញ់ សេចក្ដីប្រកបណាមួយខាងព្រះវិញ្ញាណ ការថ្នាក់ថ្នម និងសេចក្ដីអាណិតអាសូរណាមួយ នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។ កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។ កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។ ត្រូវតែមានគំនិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ តែមិនបានរាប់ឋានៈដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ឡើយ ប៉ុន្តែ ព្រះអង្គបានលះបង់អង្គទ្រង់ មកយកសភាព ជាអ្នកបម្រើវិញ ព្រមទាំងប្រសូតមកមានសភាពជាមនុស្សផង។ ដោយឃើញព្រះអង្គមានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺព្រះអង្គទទួលសុគតជាប់លើឈើឆ្កាងផង។
អាន ភីលីព 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលីព 2:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ