ភីលីព 1:1-5
ភីលីព 1:1-5 គកស១៦
ប៉ុល និងធីម៉ូថេ ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកពួកបរិសុទ្ធទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅក្រុងភីលីព ព្រមទាំងអស់លោកជាអភិបាល និងជាអ្នកជំនួយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះ ជាព្រះវរបិតានៃយើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។


