អូបាឌា 1:2-4

អូបាឌា 1:2-4 គកស១៦

មើល៍ យើងនឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជានគរ​មួយ​តូច​ជាង​គេ ក្នុង​ចំណោម​នគរ​ទាំង​ប៉ុន្មាន គេ​នឹង​មើល‌ងាយ​អ្នក​យ៉ាង​ខ្លាំង។ ចិត្ត​អំនួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម ហើយ​មាន​ទី​លំនៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​ដល់​ដី​បាន?" ទោះ​បើ​អ្នក​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ឥន្ទ្រី ហើយ​ធ្វើ​សម្បុក​នៅ​កណ្ដាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ ក៏យើង​នឹង​ទាញ​ទម្លាក់​ពី​ទី​នោះ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

អាន អូបាឌា 1