នៅថ្ងៃទីមួយ ខែទីពីរ ក្នុងឆ្នាំទីពីរ ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា៖ «ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក គឺគ្រប់ទាំងប្រុសៗ តាមចំនួនឈ្មោះរបស់គេ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាក្នុងសាសន៍អ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន។ អ្នក និងអើរ៉ុន ត្រូវរាប់ចំនួនពួកគេ តាមអង្គភាពរបស់គេ។ ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវឲ្យមានម្នាក់ដែលជាមេក្នុងវង្សានុវង្សរបស់ឪពុកខ្លួន មកធ្វើការជាមួយអ្នក។ ឈ្មោះរបស់អស់អ្នកដែលនឹងជួយការងារអ្នក មានដូចតទៅ៖ អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។ ស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន។ ណាសូន ជាកូនរបស់អ័មីណាដាប់ ពីកុលសម្ព័ន្ធយូដា។ នេថានេល ជាកូនរបស់ស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ។ អេលាប ជាកូនរបស់ហេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន។ កូនចៅរបស់យ៉ូសែប គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូត ពីកុលសម្ព័ន្ធអេប្រាអិម និងកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ ពីកុលសម្ព័ន្ធម៉ាណាសេ។ អ័ប៊ីដាន ជាកូនរបស់គីដាហូនី ពីកុលសម្ព័ន្ធបេនយ៉ាមីន អ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ ពីកុលសម្ព័ន្ធដាន់។ ប៉ាគីហ៊ាល ជាកូនរបស់អូក្រាន ពីកុលសម្ព័ន្ធអេស៊ើរ។ អេលាសាប់ ជាកូនរបស់ដេហ៊ូអែល ពីកុលសម្ព័ន្ធកាដ។ អ័ហ៊ីរ៉ា ជាកូនរបស់អេណាន់ ពីកុលសម្ព័ន្ធណែបថាលី»។ នេះហើយជាពួកអ្នកដែលបានជ្រើសរើសពីក្នុងចំណោមក្រុមជំនុំ សុទ្ធតែជាមេដឹកនាំលើកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន និងជាមេទ័ពនៃសាសន៍អ៊ីស្រាអែល។ លោកម៉ូសេ និងលោកអើរ៉ុនក៏យកអ្នកដែលបានរាយឈ្មោះខាងលើនេះមក
អាន ជនគណនា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 1:1-17
19 ថ្ងៃ។
នៅក្នុងសៀវភៅជនគណនា យើងកំពុងតែដើរ ត្រាច់ចរ និងថ្វាយបង្គំជាមួយនឹងពួកអ៊ីស្រាអែលក្នុងរយៈពេល ៤០ ឆ្នាំក្នុងទីរហោស្ថាន។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលេខ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ