គេនាំព្រះយេស៊ូវទៅជួបសម្ដេចសង្ឃ ហើយពួកសង្គ្រាជ ពួកចាស់ទុំ និងពួកអាចារ្យទាំងអស់ បានមកជួបជុំគ្នា។ ឯពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីលានរបស់សម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ។ ពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលនាំគ្នាស្វែងរកបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីសម្លាប់ព្រះអង្គ តែគេរកមិនបានសោះ។ មនុស្សជាច្រើនបានធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គ តែបន្ទាល់របស់គេមិនស្របគ្នា។ អ្នកខ្លះឈឡើង ធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គថា៖ «យើងខ្ញុំបានឮគាត់និយាយថា "ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស"»។ ប៉ុន្តែ ទោះជារឿងនេះក្តី ក៏បន្ទាល់របស់គេនៅតែមិនត្រូវគ្នាដដែល។ ពេលនោះ សម្ដេចសង្ឃក៏ឈរឡើងនៅកណ្តាលជំនុំ ហើយសួរព្រះយេស៊ូវថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?» តែព្រះអង្គនៅស្ងៀម មិនឆ្លើយអ្វីសោះ។ សម្ដេចសង្ឃសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានពរឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «គឺខ្ញុំហ្នឹងហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយយាងមកក្នុងពពកនៅលើមេឃ »។ ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន ហើយពោលថា៖ «តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ តើអ្នករាល់គ្នាសម្រេចដូចម្តេច?» គេទាំងអស់គ្នាកាត់ទោសព្រះអង្គថាសមនឹងស្លាប់។ អ្នកខ្លះចាប់ផ្ដើមស្តោះទឹកមាត់ដាក់ព្រះអង្គ គ្របព្រះភក្ត្ររបស់ព្រះអង្គ ហើយវាយព្រះអង្គ ទាំងពោលទៅព្រះអង្គថា៖ «ទាយមើល៍!» កងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង។
អាន ម៉ាកុស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 14:53-65
9 Days
New York Times bestselling author and renowned pastor, Timothy Keller shares a series of episodes from the life of Jesus as told in the book of Mark. Taking a closer look at these stories, he brings new insights on the relationship between our lives and the life of the son of God, leading up to Easter. JESUS THE KING is now a book and study guide for small groups, available wherever books are sold.
18 ថ្ងៃ
ដំណឹងល្អខ្លីជាងរបស់ម៉ាកុសពិពណ៌នាអំពីការបម្រើនៅលើផែនដីរបស់ព្រះយេស៊ូវគ្រីស្ទថាជាអ្នកបម្រើ និងជាកូនមនុស្សដែលរងទុក្ខ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈម៉ាកុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ