វរហើយខ្ញុំ ដ្បិតខ្ញុំដូចជាអ្នកដែលប្រមូលផលបន្ទាប់ពីផ្លែរដូវក្តៅ បន្ទាប់ពីគេបានប្រឡេះផ្លែទំពាំងបាយជូរជាន់អស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ក៏គ្មានផ្លែល្វាទុំដើមរដូវ ដែលខ្ញុំចូលចិត្តដែរ។ មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។ មនុស្សល្អបំផុតក្នុងចំណោមពួកគេ ប្រៀបដូចជាបន្លា ហើយអ្នកដែលទៀងត្រង់បំផុតក្នុងចំណោមពួកគេ ប្រៀបដូចជារបងបន្លា។ ថ្ងៃនៃពួកចាំយាមរបស់គេ គឺថ្ងៃដែលគេត្រូវទទួលទោស បានមកដល់ហើយ ឥឡូវនេះ គ្រាចលាចលរបស់គេនៅជិតបង្កើយ។ កុំទុកចិត្តនឹងមិត្តសម្លាញ់ ក៏កុំជឿញាតិសន្ដានដែរ ចូររក្សាបបូរមាត់របស់អ្នក ចេញឆ្ងាយពីនាងដែលកុហកនៅនឹងទ្រូងរបស់អ្នក ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។ ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។ ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងព្រះអង្គហើយ គឺនឹងរងទ្រាំដរាបដល់ព្រះអង្គកាន់ក្ដីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះព្រះអង្គនឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ព្រះអង្គ គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយសេចក្ដីអាម៉ាសនឹងគ្របលើនាង ដែលពោលមកខ្ញុំថា "តើព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯណា?" ឯភ្នែកខ្ញុំនឹងឃើញការធ្លាក់ចុះ របស់នាង នាងនឹងត្រូវគេជាន់ឈ្លី ដូចគេជាន់ភក់នៅតាមផ្លូវ។ នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ នឹងពីគ្រប់ទាំងទីក្រុងអេស៊ីព្ទ ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ និងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីភ្នំមួយទៅដល់ភ្នំមួយទៀត ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយា របស់ពួកអ្នកដែលអាស្រ័យនៅ។
អាន មីកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 7:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ