ម៉ាថាយ 7:24-29

ម៉ាថាយ 7:24-29 គកស១៦

«ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រលំ​ឡើយ ព្រោះ​ផ្ទះ​នោះ​បាន​ចាក់​គ្រឹះ​នៅ​លើ​ថ្ម។ រីឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​ល្ងង់‌ខ្លៅ ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ខ្សាច់។ ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​ទង្គិច​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ខ្លាំង»។ កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ មហា‌ជន​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ ដ្បិត​ទ្រង់​បង្រៀន​គេ​ប្រកប​ដោយ​អំណាច មិន​ដូច​ពួក​អាចារ្យ​របស់​គេ​ទេ។

អាន ម៉ាថាយ 7