ម៉ាថាយ 7:1-6

ម៉ាថាយ 7:1-6 គកស១៦

«កុំ​ថ្កោល​ទោស​គេ ដើម្បី​កុំ​ឲ្យ​ព្រះ‌ថ្កោល​ទោស​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។ ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កម្ទេច​នៅ​ក្នុង​ភ្នែក​បង‌ប្អូន​របស់​អ្នក តែ​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ដូច្នេះ? ឬ​ម្តេច​ក៏​អ្នក​និយាយ​ទៅ​បង‌ប្អូន​ថា "ចូរ​ឲ្យ​ខ្ញុំ​យក​កម្ទេច​ចេញ​ពី​ភ្នែក​អ្នក" តែ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ដូច្នេះ? មនុស្ស​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់​ខ្លួន​ជា​មុន​សិន ទើប​អ្នក​នឹង​មើល​ឃើញ​ច្បាស់ ល្មម​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង‌ប្អូន​របស់​អ្នក​បាន។ កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ឆ្កែ ក៏​កុំ​បោះ​កែវ​មុក្តា​របស់​អ្នក​នៅ​មុខ​ជ្រូក ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​ត្រឡប់​មក​ខាំ​ត្របាក់​អ្នក»។

អាន ម៉ាថាយ 7