ម៉ាថាយ 6:8-13

ម៉ាថាយ 6:8-13 គកស១៦

កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌អង្គ​ទៅ​ទៀត។ ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​ថា ឱ​ព្រះ‌វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​បរិសុទ្ធ សូម​ឲ្យ​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។ សូម​អត់​ទោស​កំហុស​របស់​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។ សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អា​កំណាច​វិញ [ដ្បិត​រាជ្យ ព្រះ‌ចេស្តា និង​សិរី​ល្អ​ជា​របស់​ព្រះ‌អង្គ នៅ​អស់‌កល្ប​ជានិច្ច។ អាម៉ែន។]

អាន ម៉ាថាយ 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 6:8-13